ឆ្នាំសិក្សា២០១៨-២០១៩ នឹងត្រូវបញ្ចប់ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ។ មាតាបិតាពិតជាសង្ឃឹមថា កូនរបស់ខ្លួននឹងបានបន្តការសិក្សាទៅថ្នាក់បន្ទាប់។ ការបានឡើងថ្នាក់គឺជាជោគជ័យរបស់កុមារ បន្ទាប់ពីបានខិតខំសិក្សាអស់មួយឆ្នាំកន្លងមក។ ការមានចំណេះដឹងពីកម្រិតថ្នាក់ដែលពួកគេបានរៀនគឺជាជោគជ័យពិតប្រាកដ។
យើងបានរៀបចំតេស្តវាស់សមត្ថភាពកុមារលើមុខវិជ្ជាភាសាខ្មែរសម្រាប់ថ្នាក់ទី៣។ សៀវភៅភាសាខ្មែរថ្នាក់ទី៣ តម្រូវឱ្យកុមារចេះប្រកប អាន សរសេរ និងប្រើពាក្យប្រហែល ១០០០ ពាក្យតាមរយៈអត្ថបទអំណានខ្លី ពន្យល់ពាក្យ វេវចនសព្ទ និង បដិសព្ទ។
យើងបានដងស្រង់ពាក្យចេញពីសៀវភៅភាសាខ្មែរ ថ្នាក់ទី៣ ដើម្បីរៀបចំសំណួរវាយតម្លៃវាស់សមត្ថភាពអាន សរសេរ យល់ និងប្រើប្រាស់ពាក្យនីមួយៗ។ វាអាចជារបៀបថ្មី ដែលត្រូវការលោកគ្រូអ្នកគ្រូ និង អាណាព្យាបាល ពន្យល់ និងណែនាំឱ្យបានច្បាស់មុននឹងដាក់តេស្តឱ្យកុមារធ្វើ។ ជួនកាលពួកគេត្រូវធ្វើលើសពីមួយដង ដើម្បីដឹងថាពួកគេអាចធ្វើបាន ឬមិនបាន។
លំហាត់ និងសំណួរវាយតម្លៃសម្រាប់រៀនពាក្យ និងពង្រឹងការគិតដែលមានទម្រង់ប្រហាក់ប្រហែលនឹងតេស្តនេះ ជាច្រើនមាននៅក្នុងគេហទំព័ររបស់ក្រុមហ៊ុនបោះពុម្ពសង្កប្បអនុវត្តន៍។
សូមចុះឈ្មោះរៀន និង ធ្វើតេស្តដោយមិនគិតថ្លៃនៅក្នុងគេហទំព័រនេះ។
ចុចចុះឈ្មោះ www.sangapac.com/register
ចុចទីនេះ Download គំរូតេស្តភាសាខ្មែរថ្នាក់ទី១ជា pdf