តើព័ត៌មានសិក្សាអ្វីខ្លះដែលមាននៅក្នុងគេហទំព័រ។ នៅពេលអ្នកវាយឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់ត្រឹមត្រូវ អ្នកនឹងឃើញប៊ូតុង រៀន វិភាគ និងធ្វើតេស្ត។
នៅពេលអ្នកចុចលើប៊ូតុង រៀន អ្នកនឹងឃើញភាសាខ្មែរ និងភាសាអង់គ្លេស។ អ្នកចុចលើវា អ្នកនឹងឃើញជម្រើសច្រើនទៀត។
នៅក្រោមមេរៀននីមួយ មានសកម្មភាពដែលត្រូវធ្វើដើម្បីរៀនពាក្យនៅក្នុងមេរៀននោះ។ សកម្មភាពក្នុងមេរៀននីមួយត្រូវបានរៀបតាមលំដាប់។ ចូរធ្វើតាមលំដាប់លំដោយដើម្បីរៀនពាក្យផង និងដើម្បីពង្រឹងការគិតតាមរយៈការរៀនពាក្យផង។
នៅពេលអ្នកចុចលើប៊ូតុង វិភាគ អ្នកនឹងឃើញកំណត់ត្រាច្រើនអំពីប្រវត្តិដែលអ្នកបានរៀននៅក្នុងថ្ងៃកន្លងមក។ ការប្រើប្រាស់ បង្ហាញកាលបរិច្ឆេទដែលអ្នកបានធ្វើលំហាត់ពីថ្ងៃណាដល់ថ្ងៃណា ចំនួនលំហាត់ដែលអ្នកបានធ្វើ រយៈពេល និងចំនួនមេរៀន។ ក្រាបផ្លិតបង្ហាញអំពីប្រភេទលំហាត់ដែលបានធ្វើ និងក្រាបសសរបង្ហាញអំពីចំនួនលំហាត់ធ្វើប្រចាំថ្ងៃ។
ចំណុចបញ្ហា បង្ហាញលំហាត់ដែលអ្នកបានធ្វើមិនត្រឹមត្រូវតាមមេរៀននីមួយៗ។ ចុចលើលំហាត់ទាំងនោះដើម្បីធ្វើវាម្ដងទៀត។
ប្រវត្តិសំណួរ បង្ហាញ
ដំណើរការ បង្ហាញចំនួនសកម្មភាពតាមមេរៀនដែលអ្នកបានធ្វើត្រូវ ឬធ្វើមិនត្រូវ និងរយៈពេលដែលអ្នកបានប្រើសម្រាប់ធ្វើលំហាត់នៅក្នុងមេរៀននីមួយៗ។ អ្នកក៏អាចចុចលើសំណួរដែលអ្នកធ្វើខុសដើម្បីធ្វើលំហាត់នោះឡើងវិញដែរ។
ធ្វើតេស្ត បង្ហាញតេស្តតាមមេរៀន តេស្តប្រចាំខែ និងតេស្តប្រចាំឆមាស។ (កំពុងរៀបចំ)។ តេស្តតាមមេរៀននីមួយមានច្រើនសំណួរ ដោយប្រើពាក្យដដែល។ តេស្តនីមួយៗមានចំនួន១០ សំណួរ។ ជារៀងរាល់ពេលអ្នកធ្វើតេស្តនៅមេរៀនណាមួយជាលើកទីពីរ អ្នកអាចនឹងឃើញសំណួរខ្លះដូចគ្នានឹងតេស្តដែលអ្នកធ្វើពីលើកមុន។ ប៉ុន្តែ គ្មានតេស្តពីរណា ដែលមានសំណួរដូចគ្នាបេះបិទនោះទេ។ សូមព្យាយាមធ្វើឱ្យបានច្រើនដងសម្រាប់មេរៀននីមួយៗ។ តេស្តប្រចាំខែ និងប្រឡងឆមាសក៏ត្រូវបានរៀបចំក្នុងលំនាំដូចនេះដែរ។ តេស្តប្រចាំខែមាន៣០សំណួរ និងប្រឡងឆមាសទី១ មាន៤០សំណួរ និងឆមាសទី២ មាន៥០សំណួរ។