ដើម្បីប្រើប្រាស់សេវារៀនអនឡាញរបស់ក្រុមហ៊ុនសង្កប្ប អ្នកប្រើប្រាស់ត្រូវចុះឈ្មោះជាមុនសិន។ ការចុះឈ្មោះគឺមិនតម្រូវឱ្យបង់ប្រាក់ទេ ហើយអ្នកនឹងទទួលបានការប្រើប្រាស់រយៈពេល១សប្ដាហ៍។ នៅពេលអស់សុពលភាពប្រើប្រាស់ អ្នកត្រូវបញ្ចូលប្រាក់តាមរយៈកាតវីង ឬទិញលេខកូដបញ្ចូលក្នុងគណនីរបស់អ្នកដើម្បីទទួលបានការប្រើប្រាស់ឥតកំណត់។
ខាងក្រោមនេះជាដំណាក់ដែលត្រូវធ្វើសម្រាប់បង្កើតគណនី៖
- បើកកម្មវិធីស្វែងរករបស់កុំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ដែលមានភ្ជាប់បណ្តាញអ៉ីនធឺណិត ដូចជា Chrome, Firefox, Internet Explorer etc.

- វាយឈ្មោះ sangapac ក្នុងបណ្ដាញរុករកណាមួយខាងលើ (Chrome) ដើម្បីចូលទៅកាន់គេហទំព័រ សង្កប្ប (សូមមើលនៅក្នុងផ្នែកទី 3 )

- ស្វែងរកប៊ូតុងចុះឈ្មោះ រួចចុចដើម្បីចូលចុះឈ្មោះ។
- ផ្ទាំងចុះឈ្មោះ។ សូមបំពេញព័ត៌មានតាមការណែនាំខាងក្រោម។

1 គោត្តនាម និងនាម ជាព័ត៌មានសម្រាប់ចុះឈ្មោះជាអ្នកប្រើប្រាស់សេវារៀនអនឡាញ។ ឧទាហរណ៌៖ សុក្រ សីហា
2 ឈ្មោះអ្នកប្រើប្រាស់ បញ្ចូលជាអក្សរខ្មែរ ឬអង់គ្លេស ខ្លីៗ ងាយចាំ និងបន្ថែមលេខជាការប្រសើរដើម្បីកុំឱ្យដូចគ្នានឹងឈ្មោះអ្នកប្រើប្រាស់ដែលគេបានបង្កើតមុនៗ។ ឈ្មោះអ្នកប្រើប្រាស់នេះ (username) ប្រើសម្រាប់ចូលក្នុងគណនី ជាមួយលេខសម្ងាត់ ។ ឧទាហរណ៌៖ សីហា90 ឬ Seyha007
3 បំពេញលេខសម្ងាត់ បញ្ចូលចាប់ពី៥ខ្ទង់ឡើងទៅ អាចជាលេខ សញ្ញា អក្សរតូច ឬ អក្សរធំ។ ឧទាហរណ៌៖ Sh&2019
4 បំពេញលេខសម្ងាត់ដដែល ដើម្បីផ្ទៀងផ្ទាត់។ (ពេលបញ្ចូលលេខសម្ងាត់ ប្រព័ន្ធបង្ហាញតែសញ្ញាផ្កាយ (*****) ដូច្នេះទើបត្រូវមានការផ្ទៀងផ្ទាត់។
5 លេខទូរសព្ទ គឺចាំបាច់បំផុតសម្រាប់ការចុះឈ្មោះនេះ ព្រោះវាសម្រាប់ទទួលលេខកូដផ្ទៀងផ្ទាត់ក្នុងប្រតិបត្តិចុងក្រោយ និងដើម្បីជៀសវាងការក្លែងបន្លំគណនី។ សូមជ្រើសរើសលេខកូដប្រទេស រួចបំពេញលេខទូរសព្ទដោយមិនចាំបាច់ដាក់សូន្យនៅពីមុខក៏បាន។ ឧទាហរណ៌៖ +855 89900876 ឬ +855 089900876
6 អុីមែល អ្នកអាចបំពេញក៏បានមិនបំពេញក៏បាន។ អ្នកនឹងអាចទទួលបានព័ត៌មានពីការធ្វើទំនើបកម្មសេវាកម្មផ្សេងៗពីក្រុមហ៊ុន។
7 ចុចលើអក្សរ ឬ ចុចលើ \(\Box\) ដើម្បី ✔ ដើម្បីយល់ព្រមនឹងលក្ខខណ្ឌក្នុងការប្រើប្រាស់សេវាយើង។
8 ចុចប៊ូតុង បង្កើតគណនី ។ បន្ទាប់មកប្រព័ន្ធនឹងបង្ហាញផ្ទាំង លេខកូដផ្ទៀងផ្ទាត់។
អ្នកនឹងទទួលបានលេខកូដផ្ទៀងផ្ទាត់ដែលប្រព័ន្ធនឹងផ្ញើទៅលេខទូរសព្ទ ឬអ៉ីមែលរបស់អ្នក។
សូមរងចាំ... រហូតទទួលលេខកូដ។
បើអ្នកមិនទទួលបានលេខកូដក្នុងរយៈពេល 5 នាទី សូមទាក់ទកមកលេខទូរសព្ទ 089 900 876 យើងខ្ញុំនឹងធ្វើការដោះស្រាយជូនឱ្យបានលឿនបំផុត។
សូមអធ្យាស្រ័យទុកជាមុនចំពោះបញ្ហារអាក់រអួលនេះ។
9 បញ្ចូលលេខកូដផ្ទៀងផ្ទាត់ដែលអ្នកទទួលបាន។
10 ចុចប៊ូតុង ផ្ទៀងផ្ទាត់ ដើម្បីបញ្ចប់ប្រតិបត្តិការចុះឈ្មោះ។

ជោគជ័យ!
សូមអបអរសាទរអ្នកបានចុះឈ្មោះបានជោគជ័យហើយ!
ឥឡូវនេះអ្នកមានគណនីសម្រាប់ប្រើគេហទំព័រសង្កប្ប និងអាចចូលគណនីបានហើយ។ សូមចុចទៅទំព័រដើម ដើម្បីចូលគណនី ឬ ចុចទីនេះ ។
11 បញ្ចូលឈ្មោះអ្នកប្រើប្រាស់។
12 បញ្ចូលលេខសម្ងាត់។
13 ចុចប៊ូតុង ចូលក្នុងប្រព័ន្ធ ឬ ចូលក្នុងគណនី ដើម្បីចូលក្នុងគណនី។

ពេលអ្នកចូលគណនី អ្នកនឹងឃើញទំព័រ រៀន វិភាគ និង ធ្វើតេស្ត ។
ដើម្បីដឹងពីព័ត៌មានលម្អិតពីទំព័រថ្មីនេះ សូមចុចទីនេះ!

- បន្ទាប់ពីមានគណនីហើយ អ្នកត្រូវបង្កើតគណនីកូន!
នៅក្នុងគេហទំព័រ អ្នកប្រើត្រូវមានគណនីអាណាព្យាបាល និងគណនីកូន ។
គណនីអាណាព្យាបាល គឺជាគណនីចម្បងសម្រាប់ចូលគណនីក្នុងគេហទំព័រដំបូងគេបង្អស់ដែលអ្នកទើបបានបង្កើត។ បន្ទាប់មកអ្នកនឹងត្រូវជ្រើសរើសចូលជា គណនីអាណាព្យាបាល ឬ គណនីកូន (នៅពេលអ្នកបង្កើតគណនីកូនរួចរាល់)។ នៅក្នុងគណនីទាំងពីរនេះ អ្នកអាចកំណត់ពាក្យសម្ងាត់ថ្មីរៀងៗខ្លួន។ គណនីអាណាព្យាបាលមិនរក្សាទុកប្រវត្តិប្រើប្រាស់ ឬសកម្មភាពដែលអ្នកអនុវត្តនៅលើគេហទំព័រនេះទេ តែអ្នកអាចត្រួតពិនិត្យលើប្រតិបត្តិការរបស់កូនទាំងអស់។
គណនីកូន គឺជាគណនីសម្រាប់ឱ្យកូនរបស់អ្នករៀន និងធ្វើតេស្តតាមមេរៀន ប្រឡងប្រចាំខែ ឬឆមាស ។ រាល់ប្រតិបត្តិការ ឬ សកម្មភាពដែលកូនអ្នកបានធ្វើនឹងត្រូវបានរក្សារទុកដើម្បីឱ្យអ្នកត្រួតពិនិត្យដំណើរការសិក្សា លទ្ធផលតេស្ត និងលទ្ធផលប្រឡងរបស់កូនអ្នក។
ចំពោះគណនីកូន អ្នកអាចបង្កើតបានមួយប៉ុណ្ណោះក្នុងខណៈពេលនេះ តែអ្នកអាចបង្កើតបានរហូតដល់បួននាក់ តាមរយៈការស្នើសុំមកកាន់យើង។ ការស្នើសុំបង្កើតគណនីកូនបន្ថែមនឹងត្រូវមានការបង់ប្រាក់បន្ថែម។
- របៀបបង្កើតគណនីកូន ឬ ចុះឈ្មោះកូន។
ពេលចូលក្នុងគណនី អ្នកនឹងឃើញ ឈ្មោះអ្នកប្រើប្រាស់ នៅផ្នែកខាងលើនិងស្ដាំគេបង្អស់។
ចុចលើឈ្មោះអ្នកប្រើប្រាស់ ។ រួចចុចលើ គណនីរបស់ខ្ញុំ ។

ពេលចុចលើ គណនីរបស់ខ្ញុំ អ្នកនឹងឃើញផ្ទាំងដូចខាងក្រោម។

ផ្នែកខាងឆ្វេង ជាព័ត៌មានរបស់អ្នក អ្នកអាចកែ បន្ថែមព័ត៌មាន ឬបញ្ចូលរូបថតបាន។ ពេលកែប្រែ ឬបន្ថែមព័ត៌មានរួចរាល់ហើយ ចុចប៊ូតុង កែប្រែព័ត៌មាន នៅផ្នែកខាងក្រោមបង្អស់ជាការស្រេច ។
នៅផ្នែកខាងស្ដាំខាងក្រោម អ្នកអាចឃើញមានផ្នែក គ្រប់គ្រងកូន ។
1 ត្រង់ប្រអប់ពាក្យសម្ងាត់ជាកន្លែងដាក់ពាក្យសម្ងាត់ថ្មីមួយទៀតទៅលើគណនីអាណាព្យាបាល បន្ទាប់ពីចូលគណនីដំបូងរួច។ ពាក្យសម្ងាត់ប្រើដើម្បីការពារមិនឱ្យគណនីកូនចូលគណនីអាណាព្យាបាល។ អ្នកអាចមិនដាក់លេខសម្ងាត់នេះក៏បាន។
ជារួមដើម្បីចូលគណនី អ្នកត្រូវចូលគណនីអាណាព្យាបាល (គណនី និងលេខសម្ងាត់ដែលអ្នកបង្កើតដំបូងគេ) រួចជ្រើសរើសអ្នកប្រើប្រាស់ជាគណនីអាណាព្យាបាល (ពាក្យសម្ងាត់) ឬ គណនីកូន(ពាក្យសម្ងាត់) ។
2 កន្លែងចុចដើម្បីបន្ថែមកូន។
ចុចត្រង់សញ្ញាបូក (បន្ថែម) ដើម្បីបង្កើតគណនីកូន។ អ្នកនឹងឃើញផ្ទាំងដូចខាងក្រោម។
1 បំពេញឈ្មោះកូន
2 បំពេញពាក្យសម្ងាត់ ។ ពាក្យសម្ងាត់ដាក់ដើម្បីការពារមិនឱ្យគណនីកូនឆ្លងចូលគ្នាបាន (អ្នកដាក់ក៏បានមិនដាក់ក៏បាន)។
3 ចុចដាក់រូបថត
4 ចុចលើប៊ូតុង បន្ថែមកូន ជាការស្រេច។

ឥលូវនេះអ្នកបានបង្កើតគណនីបានជោគជ័យហើយ។ អ្នកសាកល្បងចុចមើលដូចខាងក្រោម

ដើម្បីឱ្យកូនរបស់អ្នកប្រើប្រាស់បាន អ្នកត្រូវផ្ដល់ឱ្យ៖
១- ឈ្មោះអ្នកប្រើប្រាស់ (គណនីអាណាព្យាបាលដំបូង) និង លេខសម្ងាត់ ។
២- ពាក្យសម្ងាត់គណនីកូន (បើអ្នកបានដាក់ នៅពេលអ្នកបន្ថែមកូន)។
វីដេអូបង្ហាញពីរបៀបចុះឈ្មោះតាមទូរសព្ទ។