ពសគ. សញ្ញាក្បៀស ឬ ( ‚ ) ឬ ( , )។ ជាសញ្ញាប្រើសម្រាប់កាត់ខ្ទង់ចំនួនលេខដែលមានច្រើនខ្ទង់ដោយកាត់បីខ្ទង់ម្តង។ គេអាចកាត់ខ្ទង់ដោយប្រើការដកឃ្លាជំនួសសញ្ញាក្បៀស ( ‚ ) ក៏បាន។ ការកាត់ ...
ពសគ. ចំនួនលេខមួយតួ ក្នុងចំណោមចំនួនលេខពីរតួ ឬ ច្រើនតួ ដែលត្រូវបានគេប្រើប្រាស់ក្នុងប្រមាណវិធីគុណ ។ “កត្តា” ហៅម្យ៉ាងទៀតថា “តួគុណ” ហើយវាអាចប្រើជំនួសគ្នាទៅវិញទៅមកបាន។ តួចែកក៏អាចហៅថាកត្តាបានដែរ ...
ពសគ. ជាតួគុណដែលជាចំនួនបឋម។ ...
ពសគ. ជាកត្តាដែលចំនួនពីរឬច្រើនមានដូចគ្នា។ ជាលេខដែលចំនួនទាំងពីរ ឬច្រើននោះចែកដាច់នឹងវា។ ...
ពសគ. ជាកត្តានៃចំនួនសមាស ឬ ជាកត្តាមិនបឋម ។ ...
ពសគ. ជាខ្នាតរង្វាស់ដែលត្រូវប្រើ ជំនួសឱ្យតម្លៃពាក់កណ្តាល ឬស្មើមួយភាគពីរ(½)នៃចំនួនណាមួយ។ ...
ពសគ. ជាបន្ទាត់ ឬកន្លះបន្ទាត់ដែលចែកមុំជាពីរចំណែកប៉ុនៗគ្នា។ ...
ពសគ. ជាចំណុចដែលនៅខ្ពស់បំផុតដោយធៀបនឹងចំណុចក្រោមបំផុត(បាត)នៃវត្ថុអ្វីមួយ។ ...
ពសគ. ជាប្រវែងបញ្ឈរ។ វាអាចប្រាប់ថាតើមនុស្ស សត្វ វត្ថុ ឬ រុក្ខជាតិមានកម្ពស់ប៉ុន្មាន។ វត្ថុមួយខ្ពស់ប៉ុនណា ឬ ចម្ងាយពីបាតទៅកំពូល ពីគល់ទៅចុង ពីក្រោមទៅលើ នៃរូប សំណង់អគារ ឬដើមឈើ គឺជាកម្ពស់ ។ ...
ពសគ. បន្ទាត់ត្រង់ ពីចំណុចលើខ្សែរង្វង់ទៅផ្ចិតរង្វង់ ហៅថា កាំរង្វង់។ ប្រវែងកាំរង្វង់ស្មើនឹងប្រវែងអង្កត់ផ្ចិតចែកជាពីរ។ កាំរង្វង់ត្រូវតាងដោយអក្សរ R ឬ r ...
ពសគ. ការកំណត់ចំនួនខ្ទង់នៃលេខតំណាំងចែកពីឆ្វេងទៅស្ដាំដើម្បីធ្វើឱ្យចំនួនដែលបានកំណត់ធំជាងឬស្មើតួចែក។ កាត់ខ្ទង់ គេប្រើសម្រាប់ចែកលេខ។ ...
ពសគ. រង្វាស់ក្នុងវិមាត្រពីរ ។ រូបការេមួយត្រូវបានកំណត់វាស់ដោយប្រវែងបណ្តោយ និងទទឹងស្មើគ្នា។ ⚝ ជាធរណីមាត្រក្នុងវិមាត្រពីរ ហើយបង្កើតឡើងដោយខ្សែត្រង់កាច់បិទជិត និងមានជ្រុងបួនស្មើគ្នា ន ...
ពសគ. ជាចំណុចប្រសព្វគ្នារវាងបន្ទាត់ពីរ ដែលបន្ទាត់មួយដេក និងមួយទៀតបញ្ឈរត្រង់។ ចំណុចដែលជួបគ្នាបង្កើតបានមុំ 90° (មុំ 90° ហៅថា មុំកែង)។ ...
ពសគ. ជារូបធរណីមាត្រក្នុងលំហដែលមានបាតជារង្វង់ និងមានកំពូលជាចំណុចមួយដែលរត់ត្រង់គ្នាជាមួយផ្ចិតនៃរង្វង់បាតបង្កើតបានជាបន្ទាត់ឈរ។ ...
ពសគ. ជាចំនួនរង្វាស់លើផ្ទៃរាបស្មើនៃតំបន់មួយ ឬ វត្ថុមួយ ដូចជាផ្ទៃដី(ទំហំដី) បន្ទះក្តារ តុមូលឬ ជ្រុង ជាដើម ដែលមានខ្នាតឯកតាគិតជា ការេ ដូចជា ម៉ែត្រការេ ឬ គីឡូម៉ែត្រការេ ។ ...
ពសគ. ជារូបភាពដែលប្រើសម្រាប់បង្ហាញ ពន្យល់ បកស្រាយ ឬប្រៀបធៀប បណ្តុំព័ត៌មានឬប្រភេទចំនួនពីរក្រុម ឬច្រើនក្រុមផ្សេងគ្នា ដែលមានលក្ខណៈស្រដៀងគ្នា។ គេប្រើក្រាបមានលក្ខណៈផ្សេងៗគ្នាដូចជា រូបភាព សសរ ផ្លិត ខ្ស ...
ពសគ. ជាខ្នាតរង្វាស់ទម្ងន់ដែលខ្មែរនិយមប្រើ ដែល1ខាំស្មើ100ក្រាម (1ខាំ=100g) ។ 10ខាំ = 1គីឡូក្រាម (1kg) ...
ពសគ. មានតម្លៃ បរិមាណ ទំហំ ឬចំណុះ ខុសគ្នា។ ...
ពសគ. ដំណើរវិលមកកាន់ទីតាំងដើម ឬ រយៈពេលដើមដែលគេបានកំណត់ចំណុចចាប់ផ្តើម និង ចំណុចបញ្ចប់រួចទុកជាមុន។ ...
ពសគ. លេខពី 0 ដល់ 9 មានចំនួនមួយខ្ទង់។ លេខពី 10 ដល់ 99មានចំនួនពីរខ្ទង់។ លេខពី 100 ដល់ 999 មានចំនួនបីខ្ទង់។ ខ្ទង់ត្រូវបានគេរាប់ពីស្តាំទៅឆ្វេងថា រាយ ដប់ រយ ពាន់ ម៉ឺន សែន លាន ...។ ...
ពសគ. មានន័យដូចពាក្យ ឯកតា ឬ រង្វាស់ ។ មើលពាក្យ ឯកតា ឬ រង្វាស់ ។ ...
ពសគ. ជាហត្ថក្រពុំ ដែលជាខ្នាតរង្វាស់ប្រវែងពីត្រឹមកែងដៃ ទៅដល់ចុងម្រាមដៃដែល ក្ដាប់ក្ដោបចូល ឧទាហរណ៍៖ ប្រវែងមួយគក់ ។ ...
ពសគ. គិត ធ្វើប្រមាណវិធី រកចម្លើយ ដោយការប្រើប្រាស់លេខ ។ ការគណនាត្រូវប្រើវិធី បូក ដក គុណ ចែក និង ការប្រៀបធៀបជាដើម។ ...
ពសគ. វិទ្យាសាស្រ្តសិក្សាអំពីលេខ សណ្ឋាន និងលំហ ដោយការប្រើបំណិនគិត រូបមន្ត សញ្ញា និងវិធានជាក់លាក់ដើម្បីបង្កើតអត្ថន័យ និងរៀបចំទិន្នន័យតាមគោលបំណងអ្នកប្រើប្រាស់។ បូកលេខ គិតលុយ រកប្រវែង រកចម្ងាយ រកកម្ពស់ ...
ពសគ. ជាឯកតារង្វាស់ទម្ងន់ សរសេរកាត់ kg ។ 1 kg = 10 ខាំ = 1000 g ...
ពសគ. ជាឯកតារង្វាស់ប្រវែងនៃប្រព័ន្ធម៉ែត្រ សរសេរកាត់ km ។ ...
ពសគ. ជាឯកតារង្វាស់ចំណុះ សរសេរកាត់ kl ។ ជាខ្នាតប្រើចំពោះ វត្ថុរាវ ។ ...
ពសគ. បន្ថែមចំនួនជាក់លាក់ស្មើៗគ្នា ដាក់បញ្ចូលគ្នាច្រើនដង។ គេទទួលបានចំនួននោះគុណនឹងចំនួនដងរបស់វា។ ...
ពសគ. សំដៅលើវិធីគុណឆ្លាស់គ្នានៃ ផលធៀបពីរសមមូលគ្នា ឬស្មើគ្នា។ ពេលគុណខ្វែង អ្នកនឹងបាន ផលគុណភាគយកនៃប្រភាគទី១ និង ភាគបែងនៃប្រភាគទី២ ស្មើនឹង ផលគុណភាគយកនៃប្រភាគទី២ និងភាគបែងនៃប្រភាគទី១។ ...
ពសគ. សំដៅលើវិធីគុណដែលយ៉ាងហោចណាស់មានតួគុណមួយជាចំនួនចម្រុះ។ ...
ពសគ. សំដៅលើ វិធីគុណដែលមានតួគុណមួយយ៉ាងតិចជាចំនួនទសភាគ។ ...
ពសគ. សំដៅលើវិធីគុណដែលមានតួគុណយ៉ាងតិចមួយជាប្រភាគ។ ...
ពសគ. ជាសំណុំនៃវត្ថុពីរ ឬ របស់ពីរប្រភេទដូចគ្នា។ ជាចំនួនពីរដូចគ្នា ឬស្ថិតក្នុងប្រភេទដូចគ្នា ឬសណ្ឋានដូចគ្នា ។ មួយគូ ស្មើនឹង ពីរ ។ ...
ពសគ. ជាចំណុចដែលគេប្រើក្នុងចំនួនទសភាគ។ ចំណុចទសភាគ អាចហៅម៉្យាងទៀត ចុច។ ...
ពសគ. ជាលេខបាលីប្រើជាបុព្វបទដាក់មុខពាក្យដទៃទៀតដើម្បីបញ្ជាក់ថាមានចំនួនបួន ។ ...
ពសគ. ជារូបលើប្លង់ ដែលមានផ្នែកខាងបួនជាជ្រុង និងជាបន្ទាត់ត្រង់បិទជិត ។ ជាពហុកោណដែលមានបួនជ្រុង។ ...
ពសគ. តម្លៃលេខជាក់លាក់ណាមួយ សម្រាប់រាប់វត្ថុ មនុស្ស សត្វ ។ល។ ...
ពសគ. ជាចំនួនផ្ទៃក្រឡាការេដែលមានរង្វាស់ជ្រុងជាចំនួនគត់។ ជាលទ្ធផល ឬតម្លៃដែលបានមកពី ចំនួនណាមួយគុណនឹងខ្លួនឯង។ ...
ពសគ. ជាចំនួនដែលគ្មានផ្នែកប្រភាគ ឬទសភាគ ហើយអាចរាប់បានតាមលំដាប់។ ចំនួនគត់ចែកចេញជាបីប្រភេទ៖ ចំនួនគត់អវិជ្ជមាន(negative integer) ចំនួនសូន្យ(zero number) និង ចំនួនគត់ធម្មជាតិ(natural number)។ ...
ពសគ. ជាចំនួនដែលមានលេខ 0, 2, 4, 6, ឬ 8 នៅក្នុងខ្ទង់រាយ ។ វាអាចចែកដាច់នឹង 2 ឬ ចែកជា 2 ក្រុម ដោយគ្មានសំណល់។ ចំនួនគត់គូដប់លេខដំបូងមាន 2, 4, 6, 8, 1 ...
ពសគ. ជាចំនួនគត់ធម្មជាតិដែលចែកមិនដាច់នឹងពីរ ឬចែកនឹង 2 មានសំណល់ 1។ ចំនួនសេសដប់លេខដំបូងមាន 1, 3, 5, 7, 9, 11, 13, 15, 17, 19។ ពាក្យទាក់ទង៖ ចំនួនគត់គូ ...
ពសគ. ចំនួនដែលមានពីរផ្នែកជាប់គ្នា គឺផ្នែកចំនួនគត់ និងផ្នែកប្រភាគ។ ...
ពសគ. ជាចំនួនគត់ធម្មជាតិដែលអាចចែកដាច់នឹង លេខ 1 និងខ្លួនឯងតែប៉ុណ្ណោះ។ ចំនួនបឋមដប់ខ្ទង់ដំបូងគឺ 2, 3, 5, 7, 11, 13, 17, 19, 23 និង 29។ ឧទាហរណ៍៖ 5 ជាចំនួនបឋម ...
ពសគ. ជាចំនួនដែលបង្ហាញបរិមាណ ឬចំនួននៃ មនុស្ស សត្វ វត្ថុ ឬរបស់របរផ្សេងៗ។ ...
ពសគ. ជាចំនួនដែលបង្ហាញកម្រិតគុណភាពឬទីតាំង ពីខ្ពស់ទៅទាប ពីទាបទៅខ្ពស់ ឬ ពីតូចទៅធំ ពីធំទៅតូច ឬ ពីឆ្វេងទៅស្តាំ ពីស្តាំទៅឆ្វេង។ ...
ពសគ. ជាចំនួន ដែលផលបូកនៃតួចែករបស់ចំនួននោះទាំងអស់ ធំជាង ចំនួននោះពីរដង។ ចំនួននេះជាលេខពិសេសសម្រាប់ធ្វើអ្នកចាប់អារម្មណ៍ និង ចងចាំលេខ និងការគណនាផ្សេងៗក្នុងគណិតវិទ្យាប៉ុណ្ណោះ។ ...
ពសគ. ជាចំនួនដែលមានកត្តា ឬតួចែកលើសពីពីរ។ ចំនួនសមាស អាចហៅថា ចំនួនមិនបឋម។ ...
ពសគ. ក្នុងស្ថិតិចំនួនសាកលសំដៅលើសំណុំចំនួនសរុបដែលនឹងត្រូវបង្កើតឡើងដើម្បីធ្វើការសិក្សា ឬស្ទង់មតិ។ ...
ពសគ. ជាប្រវែងរវាងចំណុចពីរនៅលើបន្ទាត់ត្រង់ស្មើមួយ។ ឬ ❖ ជាគម្លាតពីចំណុចមួយទៅចំណុចមួយ។ ❖ ជាប្រវែងពីទីតាំងណាមួយ ទៅ ទីតាំងណាមួយផ្សេងទៀត (ចម្ងាយផ្លូវ)។ ...
ពសគ. ជាប្រវែងឬចម្ងាយដែលអង្គធាតុមួយផ្លាស់ទីបានពីចំណុចដែលចាប់ផ្តើមណាមួយ ទៅចំណុចបញ្ចប់ច្បាស់លាស់ណាមួយ។ ចម្ងាយចរ ត្រូវវាស់ដោយឯកតាប្រវែង គីឡូម៉ែត្រ (km) ឬ ម៉ែត្រ (m) ។ ...
ពសគ. លទ្ធផល ឬ ផលដែលឆ្លើយតបទៅនឹងចំណោទសួរ។ ...
ពសគ. រង្វាស់ប្រវែងពីត្រឹមចុងមេដៃទៅចុងម្រាមកណ្ដាល ញែកតឹងពីគ្នា 1 ចំអាម = ប្រវែង 12 ធ្នាប់ដៃ ...
ជាសញ្ញាប្រើនៅក្នុងចំនួនទសភាគចំពោះលេខអារ៉ាប់។ តែសម្រាប់លេខខ្មែរគឺសម្រាប់កាត់ខ្ទង់។ សូមមើលពាក្យ កណ្តកសញ្ញា បន្ថែម។ ...
ពសគ. បំបែកចំនួនជាក្រុមតូចៗដែលមានបរិមាណស្មើគ្នា ។ ដកបន្តបន្ទាប់។ ដកចំនួនដដែលម្ដងហើយម្ដងទៀត ។ បំបែកចំនួនជាចំណែកប៉ុនៗគ្នាដែលមានបរិមាណស្មើគ្នា ។ ...
ពសគ. សំដៅលើវិធីចែកដែលយ៉ាងហោចណាស់មានតួចែកមួយជាចំនួនចម្រុះ។ ...
ពសគ. ដែលអាចចែកដាច់ ដោយគ្មានសំណល់ ឬសំណល់ស្មើសូន្យ។ 4 ÷ 2 = 2 គ្មានសំណល់ ឬ សំណល់ស្មើ 0 ...
ពសគ. សំដៅលើ វិធីចែកដែលមានតួចែក ឬតំណាំងចែក ឬចំនួនទាំងពីរនោះ ជាចំនួនទសភាគ។ ...
ពសគ. វិធីចែកដែលមានតួចែក ឬតំណាំងចែក ឬចំនួនទាំងពីរនោះ ជាប្រភាគ ។ ...
ពសគ. ត្រឡប់ពីភាគយកទៅភាគបែងចំពោះប្រភាគ។ ...
ពសគ. សំនួនពាក្យសម្រាប់ប្រៀបធៀបចំនួនណាមួយដែលច្រើនជាង ឬធំជាងចំនួនណាមួយទៀត។ ...
ពសគ. ជាលេខបាលីប្រើជាបុព្វបទដាក់មុខពាក្យដទៃទៀតដើម្បីបញ្ជាក់ថាមានចំនួនប្រាំមួយ ។ ឧទាហរណ៍៖ ឆព្វណ្ណរង្សី ឆកោណ ឆស័ក។ មើលពាក្យ លេខបាលី ។ ...
ពសគ. ជាឧបករណ៍ទាំងឡាយណាដែលត្រូវបានក្រិតជាឯកតាស្មើៗគ្នាប្រើសម្រាប់វាស់ទម្ងន់របស់អង្គធាតុ។ គ្រឿងសម្រាប់ថ្លឹងទម្ងន់ភាគច្រើនសំដៅលើជញ្ជីង ឬ ជញ្ជីងប្រភេទមានថាស និងមានជញ្ជីងច្រើនប្រភេទទៀត។ ...
ពសគ. ចន្លោះពីជើងមួយទៅជើងមួយទៀត ពេលបោះជំហានដើរ។ មួយជំហានមនុស្សពេញវ័យ មានប្រវែងប្រហែលមួយម៉ែត្រ។ ( pace ) ...
ពសគ. ខ្នាតទម្ងន់មាសនិយមប្រើនៅប្រទេសកម្ពុជា ដែល 10 ជី=1តម្លឹង=0.375 គីឡូក្រាម 1 ជី=0.1តម្លឹង=3.75 ក្រាម ...
ពសគ. ជាផ្នែកនៃបន្ទាត់ត្រង់ដែលជាចំណុចប្រសព្វ ឬចំណុចទល់គ្នារវាងមុខកាត់ពីរនៃរូបសូលីត(មានរាងដូចប្រអប់ឬឡាំងក្រដាស) ។ កន្លែងដែលមុខកាត់ទាំងពី ជួបគ្នា។ (រូបក្នុងវិមាត្របី ឬ លំហ) ...
ពសគ. បន្ថយឬទាញ ចំនួនជាក់លាក់ណាមួយ ចេញពីចំនួនជាក់លាក់មួយទៀត។ ពាក្យទាក់ទង៖ វិធីដក តួសង តំណាំងដក ផលដក ...
ពសគ. សំដៅលើ វិធីដកដែលយ៉ាងហោចណាស់មានតួដកមួយជាចំនួនចម្រុះ។ ...
ពសគ. សំដៅលើ វិធីដកដែលយ៉ាងហោចណាស់មានតំណាងដក ឬតួដកមួយជាចំនួនទសភាគ។ ...
ពសគ. សំដៅលើ វិធីដកដែលយ៉ាងហោចណាស់មានតំណាងដក ឬតួដកមួយជាប្រភាគ។ ...
ពសគ. ជាវិធីមួយក្នុងការស្វែងរកចម្លើយដែលសមស្រប និង មានមូលដ្ឋានច្បាស់លាស់សម្រាប់លំហាត់ ឬចំណោទ។ ...
ពសគ. ពាក្យសម្រាប់រាប់ចំនួនផ្លែឈើ កណ្តាប់ស្រូវ កណ្តាប់សំណាប ឬ សត្វតូចៗ ដែលខ្មែរនិយមប្រើ ហើយស្មើនឹងចំនួនបួន(4)។ 1 ដំប = 2 គូ = 4 ពាក្យទាក់ទង៖ គូ ដំប ផ្លូន ស្លឹក ...
ពសគ. ឯកតានៃរង្វាស់មុំ។ កាលណានិយាយពីមុំ គឺនិយាយទាក់ទងនឹងរង្វង់។ សញ្ញា ដឺក្រេ ត្រូវកំណត់ដោយ “រង្វង់មូលតូចមួយ” ដែលដាក់នៅខាងលើនិងខាងស្តាំនៃតម្លៃមុំ ។ ...
ពសគ. ជាឧបករណ៍សម្រាប់គូររង្វង់ ។ ...
ពសគ. ជាការតាងវត្ថុ ឬ ចំនួនអ្វីមួយដោយប្រើសញ្ញាសម្គាល់ ។ ...
ពសគ. ជាចំនួនក្នុងប្រមាណវិធីចែកដែលត្រូវយកទៅចែកជាផ្នែក ឬបំបែកទៅជាបំណែកស្មើៗគ្នា។ ...
ពសគ. ជាចំនួនមួយ ដែលត្រូវដកចំនួនមួយទៀតចេញពីវា។ ...
ពសគ. ខ្នាតទម្ងន់មាសនិយមប្រើនៅប្រទេសកម្ពុជា 1 គីឡូក្រាម=26.6 តម្លឹង 1 តម្លឹង=1.2 Troy Ounces ពាក្យទាក់ទង៖ តម្លឹង ជី ហ៊ុន លី ...
ពសគ. ជាការជំនួសចំនួនអ្វីមួយដោយប្រើសញ្ញាសម្គាល់ ឬអក្សរឡាតាំង (x, y, m, n ,l…)។ ការតាងភាគច្រើនប្រើនៅក្នុងចំណោទគណិតវិទ្យា ពេលមានប្រភេទចំនួនសត្វ ឬ វត្ថុ ច្រើនគេតាង អក្សរឬ សញ្ញាដើម្បីងាយស្រួល អាន ...
[ តារាងជំនួយ និង រូបមន្ត ] ...
[ តារាងជំនួយ និង រូបមន្ត ] ...
[ តារាងជំនួយ និង រូបមន្ត ] ...
[ តារាងជំនួយ និង រូបមន្ត ] ...
[ តារាងជំនួយ និង រូបមន្ត ] ...
[ តារាងជំនួយ និង រូបមន្ត ] ...
[ តារាងជំនួយ និង រូបមន្ត ] ...
[ តារាងជំនួយ និង រូបមន្ត ] ...
[ តារាងជំនួយ និង រូបមន្ត ] ...
[ តារាងជំនួយ និង រូបមន្ត ] ...
[ តារាងជំនួយ និង រូបមន្ត ] ...
[ តារាងជំនួយ និង រូបមន្ត ] ...
[ តារាងជំនួយ និង រូបមន្ត ] ...
ពសគ. សំនួនពាក្យសម្រាប់ប្រៀបធៀបចំនួនមួយដែលតិចជាងឬតូចជាងចំនួនមួយទៀត។ ...
ពសគ. ជាប្រភេទខ្នាតឬឯកតាប្រវែងដែលខ្មែរនិយមប្រើ ស្មើនឹង 10 សង់ទីម៉ែត្រ ។ 1 តឹក = 10cm ...
ពសគ. មើលពាក្យ តិចជាង ។ ...
ពសគ. សូមមើលពាក្យ «កត្តា» ។ ...
ពសគ. ជាចំនួនចំណែកស្មើៗគ្នាក្រោយពីការធ្វើប្រមាណវិធីចែក។ + ចំនួនជាក់លាក់ដែលចំនួនទាំងអស់ត្រូវចែកឱ្យស្មើៗគ្នា។ ...
ពសគ. ជាតួចែកដូចគ្នាធំជាងគេនៃចំនួនពីរ ឬច្រើនណាមួយ។ “តួចែករួមធំបំផុត” អាចហៅម្យ៉ាងទៀតថា “កត្តារួមធំបំផុត” ។ ...
ពសគ. ជាចំនួនដែលត្រូវបានដកចេញពីចំនួនមួយទៀត ឬចំនួនទាំងអស់។ តួដក ហៅម្យ៉ាងទៀតថា តួសង ។ ...
ពសគ. ចំនួនដែលដាក់បញ្ចូលគ្នា ឬបូកបញ្ចូលគ្នាបង្កើតបានផលបូក។ ...
ពសគ. ជាលេខប្រាប់ចំនួនមួយជាក់លាក់ដែលបង្ហាញជាតម្លៃលេខ។ វាមានន័យដូចពាក្យ “ចំនួន” ដែរ។ ...
ពសគ. មើលពាក្យ “ តួដក ” ...
ពសគ. ជាឯកតារង្វាស់ទម្ងន់ស្ដង់ដារ សរសេរកាត់ T ។ 1 តោន (ton) = 1 000 គីឡូក្រាម (kg)។ ...
ពសគ. ជាចំនួនពិសេសដែលប្រើនៅក្នុងប្រមាណវិធីបូក ឬគុណ។ នៅពេលដែលផលបូក ឬគុណក្នុងខ្ទង់ណាមួយមានតម្លៃលើសដប់។ គេប្រើចំនួនត្រាទុក ដើម្បីបន្ថែមចំនួនទៅលើខ្ទង់ធំបន្ទាប់នៅខាងឆ្វេងវា។ ...
ពសគ. ជាលេខបាលីប្រើជាបុព្វបទដាក់មុខពាក្យដទៃទៀតដើម្បីបញ្ជាក់ថាមានចំនួនបី។ ឧទាហរណ៍៖ ត្រីកោណ ត្រីមុខ ត្រីគុណ ។ មើលពាក្យ លេខបាលី ។ ...
ពសគ. រូបលើប្លង់មួយដែលមានផ្នែកខាងបីជាជ្រុងនិងជាបន្ទាត់ត្រង់បិទជិត និងមានមុំបី ។ មុំទាំងបីបូកបញ្ចូលគ្នាស្មើមុំ180ដឺក្រេ។ មុំបីបូកបញ្ចូលគ្នាអាចហៅបានម៉្យាងទៀតថា “ផលបូកមុំក្នុងនៃត្រីកោណ” ។ ...
ពសគ. ជាការរាប់វត្ថុអ្វីមួយ 3 ដង គឺ 3 យ៉ាងច្រើន។ ...
ពសគ. ស្ទង់ប្រមាណនៃទម្ងង់របស់អង្គធាតុ ឬ វត្ថុផ្សេង ដោយប្រើជញ្ជីង ដែលជារង្វាស់ទម្ងន់ដែលមានខ្នាតគិតជា គីឡូក្រាម ក្រាម ជាដើម ។ ...
ពសគ. ជាចម្ងាយពីជ្រុងមួយទៅជ្រុងមួយទៀតរបស់វត្ថុមួយដែលមានរាងចតុកោណ និងប្រាប់ថាតើវត្ថុនោះមានទំហំប៉ុនណា។ ប្រវែងទទឹងរបស់វត្ថុមួយមានប្រវែងខ្លីជាងប្រវែងបណ្តោយរបស់វត្ថុនោះ។ ...
ពសគ. ជាកម្លាំងទំនាញផែនដីទៅលើវត្ថុមួយ។ ការវាស់ថាតើវត្ថុធ្ងន់ប៉ុនណា។ ឯកតារង្វាស់ទម្ងន់ គឺ អោនស៍ ផោន ក្រាម គីឡូក្រាម និងតោន។ ដើម្បីថ្លឹងទម្ងន់គេប្រើជញ្ជីង ។ ទម្ងន់ = ម៉ាស × សំទុះទំនាញផែនដី ...
ពសគ. ជាចំនួនទាំងឡាយណាដែលត្រូវបំបែកតាមតម្លៃខ្ទង់នីមួយៗដាច់ពីគ្នាភ្ជាប់គ្នាដោយសញ្ញាបូកនៅចន្លោះខ្ទង់នីមួយៗ។ ...
ពសគ. ចំនួនដែលត្រូវបានសរសេរជាទម្រង់លេខ។ ទម្រង់ស្តង់ដា ៖ 12 364 228 ។ ទម្រង់អក្សរ៖ ដប់ពីរលាន បីសែន ប្រាំមួយម៉ឺន បួនពាន់ ពីររយ ម្ភៃប្រាំបី ...
ពសគ. ជាចំនួនលេខដែលត្រូវសរសេរជាអក្សរ។ ឧទាហរណ៍៖ ចំនួន 12 364 228 ទម្រង់អក្សរ៖ ដប់ពីរលាន បីសែន ប្រាំមួយម៉ឺន បួនពាន់ ពីររយ ម្ភៃប្រាំបី ...
ពសគ. ជាលេខបាលីប្រើជាបុព្វបទដាក់មុខពាក្យដទៃទៀតដើម្បីបញ្ជាក់ថាមានចំនួនដប់។ ឧទាហរណ៍៖ ទសវត្សរ៍ ទសភាគ ។ មើលពាក្យ លេខបាលី ។ ...
ពសគ. ជាចំនួនដែលមានប្រើ ចុច(.)នៅចំណុចកណ្តាលចំនួននោះ។ តម្លៃលេខនៅខាងឆ្វេងជាចំនួនគត់ និងខាងស្ដាំជាចំនួនទសភាគដែលមានតម្លៃតូចជាងមួយ។ ...
ពសគ. ជារូបរាង ឬមាឌនៃអង្គធាតុ វត្ថុ មនុស្ស សត្វ និងអ្វីៗដែលអាចមើលឃើញ ឬវាស់បាន។ ...
ពសគ. បណ្តុំនៃព័ត៌មានទាំងឡាយណាដែលមានលក្ខណៈជាតួលេខ សម្រាប់ធ្វើការពិសោធ ពិចារណា និង ប្រើប្រាស់ ជាជំនួយក្នុងការសម្រេចចិត្ត ឬ ក្នុងការដោះស្រាយបញ្ហាអ្វីមួយ។ បណ្ដុំព័ត៌មានទាំងនោះ ត្រូវបានរក្សា ...
ពសគ. លេខដែលបញ្ជាក់អំពីលំដាប់។ នៅក្នុងភាសាខ្មែរ ពាក្យទី ត្រូវថែមនៅពីខាងមុខលេខ។ ...
ពសគ. ជាឧបករណ៍សម្រាប់វាស់/ស្ទង់ សីតុណ្ហភាព ដែលមានកម្រិតគិតជា សែលស៊្យុស ℃ ឬ ហ្វារិនហាយ ℉ ។ 1℃=33.8℉ ...
ពសគ. ជាលេខបាលីប្រើជាបុព្វបទដាក់មុខពាក្យដទៃទៀតដើម្បីបញ្ជាក់ថាមានចំនួនពីរ។ ឧទាហរណ៍៖ ទ្វេធាតុ ទ្វេភាគី ទ្វេដង។ មើលពាក្យ លេខបាលី ។ ...
ពសគ. ជាការរាប់របស់អ្វីមួយពីរដង។ ឧទាហរណ៍៖ ការរាប់ 3 ចំនួនពីរដង គឺមានន័យដូច 3+3=6 ឬ 3×2=6 ។ ...
ពសគ. មើលពាក្យ ច្រើនជាង ។ ...
ពសគ. ជាមែកធាងគណិតវិទ្យាដែលសិក្សាអំពី រូប ក្រាហ្វិក បន្ទាត់ ប្លង់ រង្វង់ មុំ និង ត្រូវប្រើប្រាស់ការស្រមើស្រមៃ និង គំនិតច្នៃប្រឌិតខ្ពស់ ។ ...
ពសគ. រង្វាស់ប្រវែងទទឹងម្រាមដៃ ហៅ ធ្នាប់ដៃ។ ...
ពសគ. ជាផ្នែកមួយនៃព្រំដែនរង្វង់។ ជាចំណែកមួយនៃគែមរង្វង់រវាងពីរចំណុចនៅលើរង្វង់។ ជាប្រវែងដែលរត់លើគែមរង្វង់រវាងពីរចំណុច។ ...
ពសគ. ជាលេខបាលីប្រើជាបុព្វបទដាក់មុខពាក្យដទៃទៀតដើម្បីបញ្ជាក់ថាមានចំនួនប្រាំបួន ។ ឧទាហរណ៍៖ នព្វន្ត (នប់-ពន់) វិជ្ជាលេខមានពី មួយ ដល់ ប្រាំបួន ឬ ឈ្មោះវិជ្ជាបំបែកលេខតាំងពីមួយដល់ប្រាំបួន។ មើលពាក្យ លេខបាលី ។ ...
ពសគ. ពន្យល់បញ្ហា ដោយប្រើពាក្យងាយយល់ ងាយស្តាប់ ប្រាប់ហេតុផល ដំណើរដើមចមដោយការប្រើប្រាស់លេខ តារាង ក្រាហ្វិក ឬ វិធីគណិតវិទ្យា។ ...
ពសគ. ជាវិធីបង្កើតតម្លៃលេខឱ្យបានចំនួនធំតាមរយៈវិធីបូកលេខតាមខ្ទង់ (ខ្ទង់រាយ ខ្ទង់ដប់ ខ្ទង់រយ ខ្ទងពាន់ ខ្ទង់ម៉ឺន ខ្ទង់សែន ខ្ទង់លាន ដែលរៀងគ្នាពីស្តាំទៅឆ្វេងនៃចំនួនលេខ)។ ឧទាហរណ៍៖ 1000+300+10+7 = 1317។ ...
ពសគ. ជាការសរសេរលេខឡើងវិញដោយតម្លើង(បង្គ្រប់) ឬតម្រឹម(បន្ថយ) ចំនួននោះដោយយោងតាមតម្លៃលេខដែលនៅខាងស្តាំវា ។ យើងអាចបង្គត់ចំនួនត្រឹមខ្ទង់ណាមួយដែលយើងចង់បាន។ ...
ពសគ. ជាលេខបាលីប្រើជាបុព្វបទដាក់មុខពាក្យដទៃទៀតដើម្បីបញ្ជាក់ថាមានចំនួនប្រាំ។ ឧទាហរណ៍៖ បញ្ចពណ៌ បញ្ចកោណ បញ្ចពិធ។ មើលពាក្យ លេខបាលី ។ ...
ពសគ. ជាគំនូសត្រង់ក្នុងវិមាត្រមួយ(1D)កាត់ពីរចំណុចដែលបន្លាយនៃចុងទាំងសងខាងគ្មានទីបញ្ចប់។ ឬ ជាខ្សែត្រង់ដែលអាចបន្លាយគ្មានទីបញ្ចប់។ ...
ពសគ. ជាឧបករណ៍សម្រាប់វាស់និង ជាគំនូសខ្សែត្រង់ ហើយជាទូទៅមានក្រិតជាឯកតា និងភាគតូចៗនៃឯកតា ដូចជា អ៊ីញ ឬសង់ទីម៉ែត្រ។ ...
ពសគ. មើលក្នុងពាក្យ «កត្តាបឋម» ។ ...
ពសគ. ជាចម្ងាយឬប្រវែងព័ទ្ធជុំវិញរូបរាងឬអង្គធាតុអ្វីមួយ ។ ...
ពសគ. ជាផ្នែកខាងក្រោមនៃវត្ថុណាមួយ។ នៅក្នុងគណិតវិទ្យា បាតជា ផ្នែកខាងក្រោមនៃប្លង់ ឬមុខខាងក្រោមនៃសូលីតមួយ។ ...
ពសគ. ជាការស្វែងរកចម្លើយដែលប្រហាក់ប្រហែលនឹងចម្លើយជាក់លាក់ ។ ...
ពសគ. បន្ថែមចំនួនមួយទៅលើចំនួនមួយទៀត។ + បន្ថែមចំនួនពីរ ឬ ច្រើនបញ្ចូលគ្នា ដើម្បីទទួលបានលទ្ធផលរួមតែមួយ។ + ដាក់បញ្ចូលចំនួនពីរឬច្រើនចូលគ្នា។ ...
ពសគ. សំដៅលើ វិធីបូកដែលយ៉ាងហោចណាស់មានតួបូកមួយជាចំនួនចម្រុះ។ ...
ពសគ. សំដៅលើ វិធីបូកដែលមានយ៉ាងហោចណាស់តួបូកមួយជាចំនួនទសភាគ ។ ...
ពសគ. សំដៅលើ វិធីបូកដែលមានតួបូកជាប្រភាគ ។ ...
ពសគ. សំដៅលើ វិធីសាស្ត្រក្នុងការប្ដូរប្រភាគទៅ ចំនួនចម្រុះ ឬទសភាគ ឬចំនួនគត់។ ...
ពសគ. សំដៅលើ វិធីសាស្ត្រក្នុងការប្តូរភាគរយទៅទសភាគ ឬប្រភាគ។ ...
ពសគ. សំដៅលើ វិធីសាស្ត្រក្នុងការប្ដូរ ចំនួនចម្រុះ ទៅជាប្រភាគ ឬចំនួនចម្រុះខ្លួនឯង ដែលមានទម្រង់លេខផ្សេង តែបរិមាណឬតម្លៃស្មើដដែល។ ...
ពសគ. សំដៅលើ វិធីសាស្ត្រក្នុងការប្ដូរចំនួនទសភាគទៅប្រភាគ ឬភាគរយ ដែលមានបរិមាណឬតម្លៃស្មើគ្នា។ ...
ពសគ. ជាប្រព័ន្ធរង្វាស់ដែលបច្ចុប្បន្នត្រូវបានប្រើប្រាស់ជាស្ដង់ដាពិភពលោក។ វាជាប្រព័ន្ធរង្វាស់ប្រើប្រាស់ដោយអ្នកវិទ្យាសាស្ត្រ ហើយជាឯកតារង្វាស់ផ្លូវការរបស់ប្រទេសជាច្រើនក្នុងលោក។ ...
ពសគ. ជាប្រព័ន្ធរង្វាស់ស្តង់ដាអាមេរិក។ ប្រព័ន្ធនេះមានឯកតារង្វាស់ស្ដង់ដារដូចជា ...
ពសគ. ជាលេខដែលបញ្ជាក់ថាវាជាផ្នែកមួយនៃចំនួនទាំងមូល ឬ សំណុំមួយ។ ...
ពសគ. ប្រភាគដែលសរសេរដោយទម្រង់លេខផ្សេងៗគ្នា តែមានបរិមាណ ឬតម្លៃស្នើគ្នា ។ ...
ពសគ. គឺជាវិធីរកចម្លើយ ឬធ្វើលំហាត់ ដោយការគណនា ស្មាន វាស់ និងគិតលេខ ដោយការបូក ដក គុណ និងចែក។ ...
ពសគ. ជាប្រមាណវិធីដែលផ្ទុយពីប្រមាណវីធីដើម។ វិធីដកជាវិធីបញ្ច្រាសរបស់វិធីបូក ហើយវិធីចែកជាវិធីបញ្ច្រាសរបស់វិធីគុណ។ ...
សូមមើលពាក្យ «ចតុកោណ» ...
ពសគ. ជារង្វាស់ដែលមានវិមាត្រមួយ។ ជាចម្ងាយពីចុងម្ខាងទៅចុងម្ខាងទៀតនៃបន្ទាត់មួយ។ វាប្រាប់ថាតើវត្ថុមួយវែងប៉ុនណា និងប្រាប់ថារង្វាស់មួយណាជាប្រវែងបណ្ដោយ រង្វាស់មួយណាជាប្រវែងទទឹង។ ចូរចង ...
ពសគ. ការសិក្សា វិភាគ ដោះស្រាយ សន្និដ្ឋាន និង ប៉ាន់ស្មានជាមុន នូវព្រឹត្តិការណ៍ដែលនឹងកើតឡើង ក្នុង ពេលអនាគត ។ និយាយឱ្យខ្លី វាគឺជាលទ្ធភាពនៃព្រឹត្តិការណ៍អ្វីមួយដែលអាច ឬមិនអាចកើតឡើង។ ...
ពសគ. ស្ទង់ ឬប្រមើលមើលភាពដូចគ្នា និងខុសគ្នារបស់វត្ថុ ឬអង្គធាតុពីរ។ ការប្រៀបធៀបគេអាចប្រៀបធៀបតាមរយៈលក្ខណៈ រូបរាង ចំណុះ ប្រវែង កម្ពស់ ចម្ងាយ ទម្ងន់ ទំហំ ល្បឿន រយៈពេល ផ្ទៃក្រឡា ជាដើម។ ...
ពសគ. ជាការប្រៀបធៀប ឬប្រាប់ចំនួនទសភាគណាមួយធំ ឬតូចជាងចំនួនទសភាគណាមួយទៀត។ ...
ពសគ. ជាការប្រៀបធៀប ឬប្រាប់ចំនួនប្រភាគណាមួយធំ ឬតូចជាងចំនួនប្រភាគណាមួយទៀត។ ...
ពសគ. ជារូប ឬអ្វីមួយដែលគេបានរៀបចំសម្រាប់កំណត់ចំណាំ ដូចជា ប្លង់ដី ប្លង់សាងសង់ ជាដើម ។ ...
ពសគ. ជាចម្លើយរបស់ប្រមាណវិធីគុណ។ ...
ពសគ. ជាចំនួនដែលជាចម្លើយរបស់ប្រមាណវិធីចែក (ដោយមិនគិតពីសំណល់)។ ...
ពសគ. ជាចម្លើយរបស់ប្រមាណវិធីដក។ ...
ពសគ. ជាទំនាក់ទំនងរវាង ចំនួនពីរ ឬ ក្រុមពីរ ដែលបង្ហាញទំហំ ឬបរិមាណរបស់វាណាមួយច្រើនជាង ឬធំជាងរបស់មួយទៀត។ ...
ពសគ. ជាចម្លើយរបស់ប្រមាណវិធីបូក។ សូមមើលក្នុងពាក្យ “បូក” ។ ...
ពសគ. ជាតម្លៃប្រហែលនៃផលធៀបរវាងប្រវែងមួយជុំនៃរង្វង់ និងអង្កត់ផ្ចិតរបស់វាដែលវាមានតម្លៃប្រហែលស្មើ 3.1415926535897932384626433832795 និងគេតាងវាដោយអក្សរក្រិច π ≈ 3.14 ។ ...
ពសគ. ស្មើនឹងសង់ទីម៉ែត្រ (cm) ។ 1 ផឹង = 1 cm ...
ពសគ. ជាឯកតារង្វាស់ទម្ងន់ស្ដង់ដារ សរសេរកាត់ p ។ ...
ពសគ. ជាចំណុចកណ្តាលនៃរង្វង់។ ចម្ងាយ ឬប្រវែងពីគ្រប់ចំណុចលើគែមរង្វង់មកចំណុចកណ្តាលឬផ្ចិតរង្វង់ មានប្រវែងស្មើៗគ្នា។ ...
ពសគ. សូមមើលក្នុងពាក្យ "ខុសគ្នា" ...
ពសគ. មានតួលេខដូចគ្នាតែមានសញ្ញាខុសគ្នាគឺ មួយមានសញ្ញាបូក(+) និង មួយទៀតមានសញ្ញាដក(−) ។ លេខដែលមិនមានសញ្ញា មានន័យថាវាមានសញ្ញាបូក។ ...
ពសគ. បញ្ជាក់ឱ្យឃើញការពិត ឬភាពត្រឹមត្រូវ ដោយការប្រៀបធៀបចម្លើយដែលរកឃើញតាមវិធីសាស្ត្រផ្សេងគ្នា ឬដោយការប្រៀបធៀបព័ត៌មានដែលដកស្រង់ពីប្រភពខុសគ្នា។ ...
ពសគ. ជាផលបូកនៃគ្រប់ផ្ទៃខាងរបស់វត្ថុមួយក្នុងរូបវិមាត្របី ( 3D figure)។ ...
ពសគ. ពាក្យសម្រាប់រាប់ចំនួនផ្លែឈើ កណ្តាប់ស្រូវ កណ្តាប់សំណាប ឬសត្វល្អិតតូចៗ ដែលខ្មែរនិយមប្រើហើយស្មើនឹងចំនួនសែសិប (40)។ ...
ពាក្យប្រើក្នុងសទ្ទានុក្រមគណិតវិទ្យា។ ...
ពសគ. ជារូបលើប្លង់ដែលមានផ្នែកខាង ឬជ្រុងច្រើនចាប់ពីបីឡើងទៅ ហើយជាបន្ទាត់ត្រង់បិទជិត។ ...
ពសគ. ចំនួនដែលជាផលគុណនៃចំនួនជាក់លាក់មួយ និងចំនួនគត់មួយទៀត។ ពហុគុណនៃចំនួននោះ ត្រូវបានសម្គាល់នៅពេលដែលការរាប់បន្ថែម ឬគុណដោយចំនួនដដែលៗ។ ...
ពសគ. ជាចំនួនទាំងឡាយណាដែលជាពហុគុណនៃចំនួនពីរ ឬច្រើន មានដូចគ្នា។ + ជាផលគុណដែលចំនួនពីរ ឬច្រើនមានរួមគ្នា។ ...
ពសគ. ជាពហុគុណតូចជាងគេ ដែលពីរចំនួន ឬច្រើនចំនួនណាមួយមានដូចគ្នា។ ...
ពសគ. ប្រវែងមួយកាងដៃ គឺប្រវែងបួនហត្ថ។ ...
ពសគ. ជាចំនួនដែលស្ថិតនៅផ្នែកខាងក្រោមនៃរបាប្រភាគ (លេខដែលនៅក្រោមរបាប្រភាគ)។ វាបញ្ជាក់ពីចំនួនចំណែកស្មើៗគ្នាដែលផ្នែកទាំងមូលត្រូវចែកឱ្យ។ ...
ពសគ. ជាភាគបែងរួមគ្នារវាងប្រភាគពីរ ឬច្រើន ដែលភាគបែងរួមនោះត្រូវចែកដាច់នឹងភាគបែងនៃប្រភាគទាំងនោះ។ ភាគបែងរួមប្រើក្នុងការប្រៀបធៀបប្រភាគ និងការបូក ឬដកប្រភាគ។ ...
ពសគ. ជាចំនួនដែលស្ថិតនៅផ្នែកខាងលើនៃរបាប្រភាគ (លេខដែលនៅលើរបារប្រភាគ)។ វាបញ្ជាក់ពីចំណែកនៃចំនួនទាំងមូលដែលត្រូវបែងចែក។ ...
ពសគ. ចំនួនមួយចំណែកឬមួយភាគ ដែលយកចេញពី 100 ចំណែកឬភាគនៃចំនួនទាំងអស់ ។ សញ្ញាភាគរយ គេកំណត់ដោយសញ្ញា “ %” ។ ...
ពសគ. ភាគសំណាកសំដៅទៅលើសំណុំចំនួនមួយផ្នែកដែលយកចេញពីចំនួនសាកលដើម្បីធ្វើការសិក្សានិងវិភាគ។ ...
ពសគ. តម្លៃដែលបានមកពីការបូកតួលេខពីរ ឬ ច្រើនបញ្ចូលគ្នា ហើយយកលទ្ធផលទៅចែកនឹងចំនួនតួនៃតួលេខនោះ។ ...
ពសគ. មានន័យដូចមធ្យម។ មើលពាក្យ «មធ្យម» ។ ...
ពសគ. ជាបរិមាណទំហំឬចំណុះរបស់វត្ថុណាមួយ ហើយរង្វាស់គិតជាឯកតាគូប។ ដើម្បីរកមាឌនៃវត្ថុក្នុងលំហ (ដោយប្រើរូបភាពបីវិមាត្រ3D) គេតែងតែគណនាវាដោយប្រើប្រមាណវិធីគុណ។ គេកំណត់តាងមាឌ ដោយអក្សរ V ហើយ ឯកតាមា ...
ពសគ. ជារង្វាស់កំណត់តាមលក្ខណៈបច្ចេកទេសទូទៅដែលអាចទទួលយកបានលើកម្រិតគុណភាព ទម្រង់ ឬបែបបទរបស់អ្វីមួយដូចជា សំណង់ ផលិតផលប្រើប្រាស់ អាហារ ឬ ភេសជ្ជៈ ជាដើម និងផែនទី។ ខ្មែរនិយមហៅតាមបរទេសថា “ស្តង់ដារ” ឬ ...
ពសគ. ជាឯកតារង្វាស់ចម្ងាយ ឬប្រវែងស្ដង់ដារ សរសេរកាត់ mi. ។ ...
ពសគ. ជាឯកតារង្វាស់ប្រវែងនៃប្រព័ន្ធម៉ែត្រ សរសេរកាត់ mm ។ ...
ពសគ. ជាឯកតារង្វាស់ចំណុះនៃប្រព័ន្ធម៉ែត្រ សរសេរកាត់ ml ។ ...
ពសគ. ជាឯកតារង្វាស់ទម្ងន់ស្តង់ដារ សរសេរកាត់ mg ។ ...
ពសគ. ជារូបដែលបង្កើតដោយបន្ទាត់ត្រង់ពីរមកប្រសព្វគ្នាត្រង់ចំណុចមួយ(កំពូល) ឬកន្លះបន្ទាត់ពីរជួបគ្នា។ រង្វាស់មុំគិតជា ដឺក្រេ។ ...
ពសគ. ជាការគណនាដោយប្រើវីធីសាស្ត្រសេរីច្រើនបែបច្រើនយ៉ាងផ្សេងៗគ្នាដើម្បីដោះស្រាយចំណោទ ឬ លំហាត់ ដោយផ្តល់ចម្លើយដែលត្រឹមត្រូវដូចគ្នា។ ...
ពសគ. ចំនួនដែលកើតឡើងច្រំដែល និងច្រើនដងជាងគេ ក្នុងចំណោមសំណុំចំនួនទាំងអស់។ ...
ពសគ. តម្លៃនៅចំកណ្ដាលនៃសំណុំចំនួន។ ដើម្បីរក ម៉េដ្យាន អ្នកត្រូវរៀបសំណុំចំនួនតាមលំដាប់រៀងគ្នាឡើងវិញ។ ...
ពសគ. ជាឯកតារង្វាស់ប្រវែងនៃប្រព័ន្ធម៉ែត្រ សរសេរកាត់ m ។ ❖ ជាឧបករណ៍សម្រាប់ វាស់វត្ថុផ្សេងៗ វាស់ប្រវែង កម្ពស់ ជម្រៅ ជាដើម។ ...
ពសគ. ជាឯកតារង្វាស់ប្រវែងស្ដង់ដារ សរសេរកាត់ yd ។ ប្រើប្រាស់ច្រើននៅអឺរ៉ុប។ ...
ពសគ. ជាខ្សែកោងជាប់គ្នាបិទជិត ជុំវិញចំណុចមួយហើយចំណុចនោះមានចម្ងាយស្មើៗគ្នាពីខ្សែ(ឬចំណុចនៅលើខ្សែ) ។ ...
ពសគ. ប្រដាប់សម្រាប់វាស់វត្ថុរាវ ឬវត្ថុដែលមានភាគល្អិតៗច្រើនដែលមិនអាចរាប់ក្នុងចំនួនច្រើនបានដូចជា ស្រូវ អង្ករ ដី ខ្សាច់ និងក្រួសជាដើម។ រង្វាល់ទាំងនោះមានដូចជា តៅ ជីឡាវ ដប កំប៉ុង កែវក្រិត និង វត្ថុដែល ...
ពសគ. ជាទំហំ ឬវិមាត្រនៃវត្ថុមួយដែលកំណត់ដោយការវាស់។ ...
ពសគ. ជាគំនូសតាងសម្រាប់រាប់ចំនួន។ មួយគូសត្រង់ស្មើនឹង ចំនួន 1 ។ បួនគូសត្រង់ និងគូសកាត់បញ្ឆិតមួយទៀតស្មើ 5 និងមានគំនូសផ្សេងៗទៀតដែលជារបាប់ចំនួន។ ...
ពសគ. បន្ទាត់ត្រង់ដែលមានចំនួននៅខាងលើ និងនៅខាងក្រោមវា។ របារប្រភាគត្រូវបានគេប្រើនៅក្នុងចំនួនប្រភាគ និង ជាសញ្ញាចែក។ ...
ពសគ. ជាតួលេខដែលតាងឱ្យចន្លោះជាក់លាក់មួយ ដូចជា ម៉ោង ថ្ងៃ ខែ ឬ ឆ្នាំ។ ...
ពសគ. គិតចំនួន ត្រួតពិនិត្យ ឬកំណត់ឱ្យដឹងចំនួន ។ + ជាការប្រាប់ឈ្មោះចំនួនមួយ និងបន្តបន្ទាប់ទៅចំនួនមួយទៀតតាមលំដាប់។ + គិត ឬ គណនាចំនួននៃមនុស្ស ឬ អ្វីមួយជាក្រុម ។ ...
ពសគ. ជាឧបករណ៍រាងជាកន្លះរង្វង់ប្រើសម្រាប់គូរ និងវាស់មុំគិតជាដឺក្រេ។ ...
ពសគ. ន័យដូចពាក្យ អង្គធាតុ ។ មើលពាក្យ «អង្គធាតុ» ។ ...
ពសគ. ជាក្រដាសដែលជាតំណាងរូបិយវត្ថុនៃប្រទេសនីមួយៗ ដែលរដ្ឋបាលក្នុងប្រទេសនីមួយៗកំណត់ឱ្យប្រើសម្រាប់ចាយជំនួស ប្រាក់ ឬ មាស ។ ...
ពសគ. ជាកម្រិតប្រៀបធៀបតាមរៀងគ្នា ពីតូចទៅធំ ពីធំទៅតូច ពីទាបទៅខ្ពស់ ពីខ្ពស់ទៅទាប ពីតិចទៅច្រើន ពីច្រើនទៅតិច ឬ ពីឆ្វេងទៅស្តាំ ពីស្តាំទៅឆ្វេង ជាដើម។ ...
ពសគ. ជារបៀបគណនាតាមលំដាប់នៃ ប្រមាណវិធីច្រើន (+ − × ÷ ) នៅក្នុងល្បះលេខតែមួយ។ ...
ពសគ. ជារបៀបដែលមានការរៀបចំតាមគំរូមួយ ឬច្រើន។ លំនាំ មានច្រើនបែបបទ អាស្រ័យទៅតាមគំរូផ្សេងៗគ្នា។ លំនាំ អាចហៅម្យ៉ាងទៀតថា “លំនាំគំរូ”។ លំនាំ ត្រូវបន្ថែមឈ្មោះផ្សេងៗគ្នាជាច្រើន អាស្រ័យលើប្រភេទ ...
ពសគ. ខ្នាតទម្ងន់មាសនិយមប្រើនៅប្រទេសកម្ពុជា។ ...
ពសគ. ជាឯកតារង្វាស់ចំណុះ សរសេរកាត់ L ឬ l ។ ...
ពសគ. ជាវត្ថុស្តង់ដារដែលត្រូវបានគេប្រើសម្រាប់ការដោះដូរ ក្នុងការទិញទំនិញ និងសេវាកម្មនានា ហើយលុយនីមួយៗមានតម្លៃរៀងខ្លួន។ វាមានការកំណត់ផ្សេងៗគ្នាទៅតាមប្រទេសនីមួយៗ ហើយមានតម្លៃខុសៗគ្នា ...
ពសគ. សញ្ញា ឬនិម្មិតសញ្ញា ដែលបង្កើតបានជាប្រព័ន្ធសម្រាប់រាប់ចំនួន ឬគណនា។ សញ្ញាសម្រាប់សម្គាល់លេខមូលដ្ឋានមានចំនួនដប់សញ្ញា គឺ 0 1 2 3 4 5 6 7 8 9 ចំនួនដែលលើសពីនេះគឺជាការផ្សំគ្នានៃលេខច្រើនខ្ទង់។ ...
ពសគ. ជាប្រព័ន្ធរាប់លេខមានគោល 10 ដូចលេខសកលដែរតែវាជាលេខដែលប្រើអក្ខរក្រមខ្មែរ មានដូចខាងក្រោម។ ...
ពសគ. ជាពាក្យរបស់ភាសាបាលីដែលប្រើសម្រាប់បញ្ជាក់ពីចំនួនរបស់វត្ថុឬពាក្យដទៃទៀត។ គេប្រើវាជាបុព្វបទដាក់មុខពាក្យដទៃទៀតដើម្បីបញ្ជាក់ពីចំនួនរបស់វា។ ...
ពសគ. ជាអក្សរ ឬប្រព័ន្ធរបាប់លេខរបស់ជនជាតិរ៉ូមុាំងសម័យបុរាណប្រើសម្រាប់តំណាំងឱ្យចំនួន។ គេតែងសរសេរវាជាអក្សរធំ ឬអក្សរតូច។ ...
ពសគ. ជាប្រព័ន្ធរាប់លេខមានគោល 10 ដែលប្រើប្រាស់ទូទៅនៅទូទាំងពិភពលោក។ ...
ពសគ. ជាប្រព័ន្ធរាប់លេខមានគោល 10 ។ ...
ពសគ. ជាក្រុមលេខដែលត្រូវបានសរសេរតភ្ជាប់គ្នាដោយសញ្ញា + – × ÷ និង សញ្ញា ≠ ឬ = ។ ល្បះលេខអាចត្រូវបានសរសេរជាល្បះអក្សរក៏បាន។ ...
ពសគ. ជាចលនាដែលអង្គធាតុបផ្លាស់ទីបានចម្ងាយណាមួយក្នុងរយៈពេលជាក់លាក់ណាមួយ។ ឬ ជាចម្ងាយដែលអង្គធាតុផ្លាស់ទីបាន ធៀបនឹងរយៈពេល។ ...
ពសគ. ស្ទង់ប្រមាណ ស្ទង់ចំណុះនៃអង្គធាតុរាវ ឬភាគល្អិតតូចៗដោយប្រើឧបករណ៍សម្រាប់ផ្ទុកអង្គធាតុនោះដែលមានកំណត់រង្វាស់ និងមានខ្នាតគិតជា មីលីលីត្រ លីត្រ ឬ ម៉ែត្រគូប ។ ...
ពសគ. ស្ទង់ប្រមាណ ស្ទង់ខ្នាត ដោយប្រើរង្វាស់ផ្សេងៗ។ មើលពាក្យ រង្វាស់ ។ ...
ពសគ. សំដៅលើចំនួនដែលធំជាង ខាងលើ ឬ ខាងស្ដាំ សូន្យ។ គេតាងចំនួនវិជ្ជមានដោយដាក់ សញ្ញាបូក(+)នៅពីមុខលេខ ឬខាងឆ្វេងលេខ។ ជាទូទៅចំនួនដែលមិនមានសញ្ញា វាជាចំនួនវិជ្ជមាន។ ...
ពសគ. ជារង្វាស់លើប្រវែងបណ្ដោយ ប្រវែងទទឹង ជម្រៅ ឬកម្ពស់ ឬជាទំហំនៃវត្ថុអ្វីមួយ។ ...
ពសគ. លក្ខណៈសម្គាល់ដែលមានទ្រង់ទ្រាយ និងអត្ថន័យសកល។ សញ្ញា អាចហៅម៉្យាងទៀតថា និមិត្តសញ្ញា។ ...
ពសគ. ជាចំនួនសល់ពីការចែក។ នៅពេលមួយចំនួនចែកឱ្យចំនួនមួយទៀត ហើយចែកមិនដាច់ នោះចំនួនដែលនៅសល់ពីការចែកនោះគឺជាសំណល់។ + ជាចំនួនតូចជាងតួចែក ដែលនៅសល់បន្ទាប់ពីធ្វើប្រមាណវិធីចែករួច។ + ជារបស់ដែលនៅសល់ប ...
ពសគ. ជាបណ្តុំនៃចំនួន វត្ថុ ឬធាតុទាំងឡាយ។ សំណុំត្រូវបានសម្គាល់ដោយសញ្ញា { } ។ ...
ពសគ. ជាលេខបាលី ប្រើជាបុព្វបទដាក់មុខពាក្យដទៃទៀតដើម្បីបញ្ជាក់ថា មានចំនួនប្រាំពីរ។ ឧទាហរណ៍៖ សប្តស័ក។ មើលពាក្យ លេខបាលី ។ ...
ពសគ. មានតម្លៃស្មើឬដូចគ្នា។ ចំពោះផលធៀបឬប្រភាគមានន័យដូច សមាមាត្រ ។ ...
ពសគ. ជាផលធៀបពីរស្មើគ្នា ។ ជាល្បះលេខដែលមានផ្នែកសងខាងជាផលធៀប និងជាផលធៀបស្មើគ្នា។ ...
ពសគ. ជាល្បះលេខមានពីរផ្នែកស្មើគ្នាចន្លោះរវាងសញ្ញាស្មើ(=)។ ផ្នែកខាងឆ្វេងសញ្ញាស្មើ ត្រូវស្មើ ផ្នែកខាងស្ដាំជានិច្ច។ ឧទាហរណ៍៖ 7 = 5 + 2 ...
ពសគ. ជាការធ្វើឱ្យប្រភាគដែលមានតួលេខជាចំនួនធំ ទៅជាប្រភាគដែលមានតួលេខជាចំនួនតូចតាមដែលអាចធ្វើទៅបាន ហើយនៅតែមានតម្លៃស្មើគ្នា ឬ សមមូលគ្នា ឬសមាមាត្រគ្នា។ ...
ពសគ. ជារង្វាស់ភាពក្ដៅ ឬត្រជាក់របស់វត្ថុមួយ។ ...
ពសគ. ជាតួលេខដែលបញ្ជាក់ថាជាចំនួនទទេ ឬ គ្មានចំនួនអ្វីទាំងអស់។ ...
ពសគ. ការសិក្សាទៅលើការប្រមូល វិភាគ ពន្យល់ បកស្រាយ បង្ហាញ រៀបចំ ទិន្នន័យ ដោយប្រើប្រាស់ តារាងលេខ និង ក្រាហ្វ។ ...
ពសគ. ជាសំនួនពាក្យប្រើសម្រាប់បញ្ជាក់ ឬបង្ហាញថា អ្វីមួយ មានតម្លៃឬមានចំនួន ដូចឬស្មើ នឹងអ្វីមួយទៀត។ វាមានតម្លៃស្មើទាំងចំនួន ទំហំ ឬបរិមាណ។ គេកំណត់និមិត្តសញ្ញាស្មើ ដោយ = ។ ...
ពសគ. សភាពដែលបន្ទាត់ត្រង់ពីរដែលមានចម្ងាយពីគ្នា ស្មើគ្នា ទន្ទឹមគ្នា មិនកាត់គ្នា និង មិនអាចជួបគ្នានៅពេលបន្លាយវា។ ហើយវាមានទិសដៅដូចគ្នាផងដែរ។ ...
ពសគ. ពាក្យសម្រាប់រាប់ ផ្លែឈើ កណ្តាប់ស្រូវ កណ្តាប់សំណាប ឬ សត្វតូចៗ ដែលខ្មែរនិយមប្រើ ហើយស្មើនឹងចំនួនបួនរយ (400)។ 1 ស្លឹក = 10 ផ្លូន = 100 ដំប = 200 គូ = 400 ...
ពសគ. ចំនួនដងដែលចំនួនណាមួយគុណនឹងខ្លួនឯង។ ...
ពសគ. ខ្នាតរង្វាស់ប្រវែងពីរចំអាមឬប្រវែងកន្លះលូក គឺប្រវែងពីត្រឹមចុងដុំដៃដល់ចុងម្រាមដៃកណ្ដាល។ មួយហត្ថ ប្រវែងប្រហែល កន្លះម៉ែត្រ ។ ...
ពសគ. ខ្នាតទម្ងន់មាសនិយមប្រើនៅប្រទេសកម្ពុជា ...
ពសគ.ជាឯកតារង្វាស់ស្តង់ដារប្រើសម្រាប់វាស់ប្រវែង អក្សរកាត់តាងដោយ ft ។ និយមប្រើនៅអឺរ៉ុប។ ...
ពសគ. ជាគំនូសត្រង់(ក្នុងវិមាត្រពីរ)គូសភ្ជាប់ចំណុចនឹងពីរហើយអាចកំណត់ប្រវែងបាន។ ចំណុចនីមួយៗអាចនឹងត្រូវបានដាក់ឈ្មោះឬកំណត់ដោយអក្សរ។ ឬ ជាផ្នែកមួយនៃបន្ទាត់ដែលខណ្ឌដោយចំណុចនឹងពីរ ។ ...
ពសគ. ជាបន្ទាត់មួយដែលភ្ជាប់ពីចំណុចមួយ ទៅចំណុចមួយទៀតលើគែមឬព្រំដែនរង្វង់។ ពេលបន្ទាត់នោះកាត់ចំផ្ចិតរង្វង់ គេហៅវាថា អង្កត់ផ្ចិត ។ បន្ទាត់ក្រហមគឺជា អង្កត់ធ្នូ។ ...
ពសគ. ជាប្រវែងនៃបន្ទាត់ត្រង់ដែលភ្ជាប់ពីចុងម្ខាងនៃគែមរង្វង់ទៅចុងម្ខាងទៀត(ចំណុចលើគែមរង្វង់) និង កាត់ចំផ្ចិតរង្វង់។ ប្រវែងអង្កត់ផ្ចិត ស្មើនឹង ប្រវែងកាំពីរដង។ ...
ពសគ. ជាពាក្យសម្រាប់សម្គាល់វត្ថុ ឬ អ្វីៗ ដែលមានរូបរាងអាចកំណត់បាន និង អាចមើលឃើញដោយភ្នែកបាន។ ...
ពសគ. ជាអក្សរសម្រាប់តាងឱ្យចំនួនអ្វីមួយដើម្បីងាយស្រួល កត់ត្រា និង ធ្វើការ គណនា ។ ភាគច្រើនគេប្រើអក្សរឡាតាំង ។ ...
ពសគ. ជាលេខបាលីប្រើជាបុព្វបទដាក់មុខពាក្យដទៃទៀតដើម្បីបញ្ជាក់ថាមានចំនួនប្រាំបី។ ឧទាហរណ៍៖ អដ្ឋទិស អដ្ឋស័ក ។ មើលពាក្យ លេខបាលី ។ ...
ពសគ. សំដៅលើចំនួនក្រោមសូន្យ ឬខាងឆ្វេងសូន្យ។ វាមានតម្លៃបញ្ច្រាសពីចំនួនវិជ្ជមាន។ គេតាងចំនួនអវិជ្ជមានដោយសញ្ញាដកដាក់នៅពីមុខ(ខាងឆ្វេង)នៃលេខ។ ...
ពសគ. ជាឯកតារង្វាស់ប្រវែងស្តង់ដារ សរសេកាត់ inch ។ មួយអ៊ីញគឺប្រហែលនឹងទទឹងរបស់សេន។ ...
ពសគ. ជាឯកតារង្វាស់ទម្ងន់ស្តង់ដារ សរសេរកាត់ oz ។ 1 Ounce = 28.35 g ...
ពសគ. ជាលេខបាលីប្រើជាបុព្វបទដាក់មុខពាក្យដទៃទៀតដើម្បីបញ្ជាក់ថាមានចំនួនមួយ។ ឧទាហរណ៍៖ ឯកទិស ឯកស័ក ឯកទេស ។ មើលពាក្យ លេខបាលី ។ ...
ពសគ. ជារង្វាស់ស្ដង់ដារមួយដូចជា គីឡូក្រាម គីឡូម៉ែត្រ មីលីម៉ែត្រ សង់ទីម៉ែត្រ អ៊ីញ ហ៊្វូត ម៉ែត្រ យ៉ាត ម៉ាយ អោនស៍ ក្រាម ឬផោន។ ជាបរិមាណណាប្រើជាស្ដង់ដារសម្រាប់វាស់ផ្ទៃក្រឡា ប្រវែង ឬមាឌ ។ ...