ចង់ដឹងទេថា តើគេហទំព័រសង្កប្បជាអ្វី? បង្កើតឡើងដើម្បីអ្វី? សម្រាប់នរណាខ្លះ? តើវានឹងជួយសម្រួលអ្វីខ្លះសម្រាប់ការអប់រំក្នុងសម័យបច្ចេកវិទ្យាដ៏ទំនើបនាពេលបច្ចុប្បន្ននេះ? សូមស្ដាប់ការពន្យល់ណែនាំលម្អិតដោយ លោកបណ្ឌិត ឈិញ ស៊ីថា នៅក្នុងវីដេអូនេះ។
សូមបញ្ជាក់ផងដែរថា លោក ឈិញ ស៊ីថា បណ្ឌិតអប់រំមកពីប្រទេសជប៉ុន ជា ស្ថាបនិក គេហទំព័រសង្កប្ប សម្រាប់កុមាររៀនភាសាខ្មែរតាមអនឡាញ។ លោកគឺជាទីប្រឹក្សាអប់រំឱ្យអង្គការ JICA, UNESCO, UNICEF, WORLD BANK និងក្រសួងអប់រំ យុវជន និងកីឡា។
កិច្ចសម្ភាសស្ដីអំពីក្រុមហ៊ុនសង្កប្ប។ តើវ៉ិបសាយសង្កប្បជាអ្វី? តើវានឹងជួយអ្វីខ្លះដល់សិស្សានុសិស្ស និង គ្រូបង្រៀន?