យើងមិនអាចធ្វើឱ្យសិស្សានុសិស្សគ្រប់ៗគ្នាមានឱកាសរៀនជាមួយមហាគរុ នៅក្នុងសាលារៀនដែលដឹកនាំដោយឧត្តមនាយកនោះទេ ប៉ុន្តែ យើងអាចធ្វើឱ្យសិស្សានុសិស្សមានឯកសារសម្រាប់រៀនត្រឹមត្រូវ ទំនើប និងសម្បូរបែបតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
ចក្ខុវិស័យ
សិស្សមានឱកាសអភិវឌ្ឍវិជ្ជាសម្បទា និងសង្កប្បកោសល្យឱ្យកាន់តែមានវិត្ថារភាព និងគម្ភីរភាពតាមរយៈការប្រើបច្ចេកវិទ្យាព័ត៌មានសម្រាប់បង្រៀននិងរៀន
បេសកកម្ម
• អភិវឌ្ឍធនធានសិក្សា
• បណ្ដុះបណ្ដាលគ្រូបង្រៀនលើកម្មវិធីសិក្សា ការបង្រៀន និងការវាយតម្លៃ
• ស្រាវជ្រាវគរុកោសល្យលើប្រធានបទកម្មវិធីសិក្សា ការបង្រៀន និងការវាយតម្លៃ
សកម្មភាព
• បង្កើតវេទិកាជាពិសេសសម្រាប់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅតាមតំបន់ដាច់ស្រយាលឱ្យមានឳកាសប្រើប្រាស់ឯកសារសម្រាប់រៀន និងបង្រៀនដែលមានលក្ខណៈទំនើប តាមស្ដង់ដាក្នុងបណ្ដាប្រទេសជឿនលឿននៅក្នុងតំបន់។
• រៀបចំសកម្មភាពសិក្សាអនឡាញស្របតាមកម្មវិធីសិក្សា និងសៀវភៅសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា លើមុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្ត និងភាសាអង់គ្លេស តាមកម្រិតថ្នាក់។
• យកចិត្តទុកដាក់លើការបង្កើតសកម្មភាពសិក្សាផ្សេងៗដើម្បីពង្រឹងបំណិនត្រិះរិះពិចារណា ដោយការប្រើមុខវិជ្ជាទាំងបួនជាមធ្យោបាយ។
• គាំទ្រសកម្មភាពរៀន និងបង្រៀនអនឡាញសម្រាប់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅកម្រិតបឋមសិក្សា តាមរយៈការផ្ដល់យោបល់អនឡាញ ឬជួបពិភាក្សាផ្ទាល់។
• ស្រាវជ្រាវ និងវាយតម្លៃកញ្ចប់សមត្ថភាពរបស់សិស្សានុសិស្សតាមអនឡាញ ឬដោយការធ្វើផ្ទាល់នៅតាមសាលារៀន ដោយការរៀបចំវិញ្ញាសាដែលយកលទ្ធផលសិក្សារំពឹងទុកដែលមានចែងក្នុងក្របខណ្ឌកម្មវិធីសិក្សាជាគោល។
• ផ្ដល់របាយការណ៍វាយតម្លៃលទ្ធផលសិក្សា ដោយការវិភាគលម្អិតអំពីចំណុចខ្លាំង ចំណុចខ្សោយ និងចំណុចដែលត្រូវកែលម្អ ទាំងសកម្មភាពរៀននិងបង្រៀន និងការប្រើប្រាស់សម្ភារៈ និងឯកសារ។