៤ ចំណុចសំខាន់ដែល​ត្រូវ​ស្វែងយល់ពីគេហទំព័រសង្កប្ប។

១. តើសង្កប្ប គឺជាអ្វី?
២. តើសង្កប្ប  ផ្ដល់អត្ថប្រយោជន៍ដល់ការសិក្សារបស់បុត្រធីតាលោកអ្នកអ្វីខ្លះ?
៣. តើមាននីតិវិធីអ្វីខ្លះដែលមាតាបិតាត្រូវធ្វើដើម្បីប្រើគេហទំព័រសង្កប្បឱ្យមានប្រសិទ្ធភាព?
៤. តើមាតាបិតាត្រូវមានអ្វីខ្លះដើម្បីប្រើគេហទំព័រសង្កប្ប?

. តើសង្កប្ប គឺជាអ្វី?

          សង្កប្ប គឺជាគេហទំព័រសម្រាប់រៀន និងបង្រៀនភាសាខ្មែរ និងអង់គ្លេសតាមបែបទំនើប ដោយការប្រើទូរសព្ទ ឬកុំព្យូទ័រដែលមានភ្ជាប់អ៉ីនធឺណិត។

 

. តើសង្កប្ប  ផ្ដល់អត្ថប្រយោជន៍ដល់ការសិក្សារបស់បុត្រធីតាលោកអ្នកអ្វីខ្លះ?

គេហទំព័រសង្កប្ប គឺជាវេទិកាអនឡានដែលផ្ដល់អត្ថប្រយោជន៍សម្រាប់កុមារ និងមាតាបិតាដូចខាងក្រោម៖

 • ជួយពង្រឹងបន្ថែមនូវការ រៀនអាន សរសេរ និងប្រើពាក្យ ដោយអនុវត្តសកម្មភាពសិក្សាប្លែកៗចំនួនជាង២០ ០០០សកម្មភាពដែលមានបន្ថែមពីលើសកម្មភាពអនុវត្តដែលមាននៅក្នុងសៀវភៅពុម្ពរបស់ក្រសួងអប់រំ យុវជន និងកីឡា
 • ផ្តល់ឱកាសដល់វាយតម្លៃលទ្ធផលសិក្សាកុមារដោយខ្លួនឯង តាមរយៈសំណួរវាយតម្លៃជិត២០ ០០០សំណួរសម្រាប់ការធ្វើតេស្ដតាមមេរៀននីមួយៗ ការធ្វើតេស្តប្រចាំខែ និងការប្រឡងឆមាស
 • ផ្តល់ឱកាសឱ្យកុមាររៀនភាសាផង និងអភិវឌ្ឍបំណិនសតវត្សរ៍ទី២១ផង តាមរយ:សកម្មភាពសិក្សា និងសំណួរវាយតម្លៃនៅលើគេហទំព័រ ដែលត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់តាមវិជ្ជានុក្រម​ប៊្លូម
 • ផ្តល់ឱកាសដល់មាតាបិតាក្នុងការតាមដានរាល់សកម្មភាពសិក្សារបស់​កុមារ ដូចជា រយៈពេល ប្រភេទសកម្មភាពសិក្សា និងលទ្ធផលដែលកុមារទទួលបាន

. តើមាននីតិវិធីអ្វីខ្លះដែលមាតាបិតាត្រូវធ្វើដើម្បីប្រើគេហទំព័រសង្កប្បឱ្យមានប្រសិទ្ធភាព?

ដើម្បីចូលរួមចំណែកក្នុងការបង្រៀនកូនតាមគេហទំព័រអនឡានឱ្យមានប្រសិទ្ធភាព មាតាបិតាសិស្សត្រូវ៖

 • រៀបចំពេលវេលាទៀងទាត់សម្រាប់កូនៗសិក្សា យ៉ាងហោចណាស់១ម៉ោងក្នុង១ថ្ងៃ
 • នាំកូនៗធ្វើតេស្តមេរៀន ដែលកុមារបម្រុងនឹងរៀន ​ ប្រហែល៣-៥នាទី
 • នាំកូនៗរៀនមេរៀននោះ ដោយអនុវត្តតាមសកម្មភាពសិក្សានីមួយៗ ប្រហែល៤៥នាទី​
 • នាំកូនៗធ្វើតេស្តមេរៀននោះម្ដង ឬពីរដងទៀត ក្រោយពេលកូនធ្វើគ្រប់សកម្មភាព
 • ប្រៀបធៀបពិន្ទុដែលកូនទទួលបាន មុនពេលរៀន និងក្រោយពេលរៀន
 • នាំកូនៗរៀនមេរៀននោះឡើងវិញ ក្នុងករណីដែលកូនៗទទួលបានពិន្ទុតិចជា៨០% ពីការធ្វើតេស្ត ក្រោយពេលរៀនមេរៀនរួចហើយ

 

. តើមាតាបិតាត្រូវមានអ្វីខ្លះដើម្បីប្រើគេហទំព័រសង្កប្ប?

ដើម្បីប្រើប្រាស់គេហទំព័រសង្កប្បក្នុងការបង្រៀនកូន

 • មាតាបិតា​ត្រូវមានទូរសព្ទ (smart phone) កុំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀតដែលមានភ្ជាប់អ៉ីនធឺណិត
 • បង្កើតគណនីសម្រាប់ប្រើគេហទំព័រសង្កប្ប
 • បង់ថ្លៃសេវាប្រើប្រាស់តម្លៃ២០ដុល្លារក្នុងមួយឆ្នាំសម្រាប់កូនម្នាក់

គេហទំព័រសង្កប្បប្រៀបបាននឹងគ្រូដ៏ចំណានម្នាក់នៅជាមួយកូនលោកអ្នកគ្រប់ពេលវេលា និងគ្រប់ទីកន្លែង!